Simone Inzaghi នឹងនៅដឹកនាំ Inter Milan រហូតដល់ឆ្នាំ២០២៥
- Details
- Category: Sport News
លោក Simone Inzaghi ត្រូវបានក្លឹប Inter Milan បន្តកុងត្រាឲ្យលោកដឹកនាំជាគ្រូបង្គោលក្លឹបនេះរហូតដល់ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយជាផ្លូវការរបស់ក្លឹបនៅក្នុងថ្ងៃនេះ។
Simone មកដឹកនាំ Inter Milan តាំងពីឆ្នាំ២០២១មក ដោយដឹកនាំបាន ១១២ប្រកួត ឈ្នះ៧២ប្រកួត ចាញ់ ២២ប្រកួត និងស្មើ១៨ប្រកួត។ ក្រោមការដឹកនាំរបស់លោក Inter Milan តែងជាប់នៅក្នុងចំណោម Top 4 រហូតមកនៅក្នុងតារាងប្រកួត Serie A ។
Simone ដឹកនាំ Inter Milan ដោយធ្លាប់បានពានចំនួន៤ គឺពាន Italian Cup ចំនួន២ដង និង Italian Super Cup ចំនួន២ដង។ លោកធ្លាប់មានបដិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ២០១០ មកដោយធ្លាប់ដឹកនាំ Lazio ក្រោយផ្លាស់មកដឹកនាំ Inter នេះ៕