លាលែងបាន ២សប្ដាហ៍ អតីតគ្រូជម្រើសជាតិអ៊ីតាលីត្រូវបានតែងតាំងជាគ្រូអារ៉ាប៊ីសាអ៊ូឌីត
- Details
- Category: Sport News
លាលែងទើបតែបាន ២សប្ដាហ៍ លោក Roberto Mancini អតីតគ្រូជម្រើសជាតិបាល់ទាត់បុរសអ៊ីតាលី ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។ កុងត្រារបស់លោកជាមួយប្រទេសអារ៉ាបមួយនេះមានរយៈពេល ៤ឆ្នាំ ដោយមានសុពលភាពរហូតដល់ឆ្នាំ២០២៧។
បុរសអាយុ ៥៨ឆ្នាំរូបនេះធ្លាប់ដឹកអ៊ីតាលីឱ្យឈ្នះពានព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុប UEFA Euro Championship 2020 ដែលពេលនោះប្រព្រឹត្តិទៅកាលពីឆ្នាំ២០២១ (លើកពេលដោយសារកូវីដ-១៩) ដោយឈ្នះក្រុមអង់គ្លេសក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី។
លោកធ្លាប់ដឹកនាំក្លឹប Manchester City ឱ្យឈ្នះពានលីគកំពូលអង់គ្លេស Premier League លើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីឆ្នាំ២០១២កន្លងទៅ។
បន្តមកទៀតលោកបានដឹកនាំក្លឹបអ៊ីតាលី ក្លឹបទួរគី និងក្លឹបរុស្ស៊ី មុននឹងកាន់អ៊ីតាលីកាលពីឆ្នាំ២០១៨៕