Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xavi ប្រាប់​កីឡាករ​ ៦​នាក់​ត្រៀម​រើខោអាវ​ចេញ​ពី Barca ឲ្យ​ហើយ​ទៅ

  • Print

អ្នកចាត់ការរបស់ក្លឹប Barcelona លោក Xavi បានប្រាប់កីឡាករ៦នាក់ថា ពួកគេមិនស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលខាងមុខឡើយនៅកីឡដ្ឋាន Nou Camp។

Xavi កំពុងតែបន្តរៀបចំរជ្ជកាលថ្មីសម្រាប់ Barca បន្ទាប់ខកចិត្តខ្លាំងកាលពីរដូវកាលមុន។ កីឡាករ Riqui Puig, Neto, Oscar Mingueza, Clement Lenglet, Samuel Umtiti និង Moussa Wague ត្រូវបានបញ្ជាក់ពី Xavi ថា ពួកគួរតែផ្លាស់ចេញទៅរកក្លឹបថ្មី។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញចង់បានកីឡាករថ្មីយ៉ាងហោចណាស់៥រូបក្នុងការរៀបចំសម្រាប់រដូវកាល២០២២-២៣ ប៉ុន្តែក៏ចង់ជំរុះកីឡាករដែលក្រុមលែងត្រូវការឲ្យបានឆាប់ៗដូចគ្នា។

កីឡាករទាំង៦នាក់ខាងលើត្រូវបានក្លឹបផ្ដល់ពេលវេលាដើម្បីស្វែងរកក្លឹបថ្មី ប្រសិនបើពួកគេចង់បាននាទីលេងច្រើនសម្រាប់រដូវកាលថ្មី។ ខ្សែការពារ Lenglet កំពុងមានការទាក់ទងចង់បានពីក្លឹប Spurs ខណៈកីឡាករមួយចំនួនផ្សេងទៀតអាចនឹងពិបាកក្នុងការរកផ្លូវចេញពីក្លឹប។

ជាក់ស្ដែងដូចជា Umtiti ប្រសិនបើគេមិនទាន់រកកន្លែងថ្មីបានទេ Barca អាចនឹងសម្រេចចិត្តឲ្យក្លឹបផ្សេងក្នុងប្រទេសអេស្ប៉ាញខ្ចីជើង៕