Social Network

អតីត​គ្រូ​បង្គោល​ OGC Nice នឹង​មក​ដឹកនាំ​ PSG ខណៈ​ Pochettino ត្រូវ​បណ្ដេញ​ចេញ​

លោក Christophe Galtier អតីតគ្រូបង្គោល OGC Nice នឹងមកដឹកនាំក្លឹប Paris Saint Germain នៅរដូវកាលខាងមុខ ដោយនៅខណៈនេះគឺភាគីទាំងពីរបានព្រមព្រៀងគ្នារួចរាល់ហើយ នឹងប្រកាសជាផ្លូវការនៅសប្ដាហ៍។

នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។លោក Christophe នឹងមកដឹកនាំក្លឹបបារាំង PSG នេះខណៈលោក Mauricio Pochettino ត្រូវបានបណ្ដេញចេញមុនកុងត្រាព្រមព្រៀងគ្នា ដោយខាងក្លឹបក៏បានព្រមព្រៀងបង់ថ្លៃក្នុងការដេញចេញមុនកុងត្រានេះផងដែរ នឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ផងដែរថា អនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះ ដោយឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី៕