Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Minamino ផ្លាស់​ទៅ​កាន់​ Monaco ជា​ផ្លូវការ​ ខណៈ​ Klopp នៅ​តែ​បន្ត​សរសើរ​ជួយ​ដល់​ Liverpool ច្រើន​កន្លង​មក​

  • Print

ខ្សែបម្រើជនជាតិជប៉ុន Takumi Minamino បានផ្លាស់ពី Liverpool ទៅកាន់ក្លឹប Monaco ជាផ្លូវការហើយកាលពីម្សិលមិញនេះដោយចុះកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ខណៈលោក Jurgen Klopp នៅតែបន្តសរសើរគេនៅក្នុងថ្ងៃនេះ ដោយថាគេជួយដល់ក្រុមបានច្រើន។

លោក Klopp បានធ្វើការរៀបរាប់ពីអត្តចរិតរបស់ Minamino នៅ Liverpool កន្លងមកដោយថា គេជាកីឡាករល្អ ខិតខំប្រឹងប្រឹង ជួយក្រុមបានច្រើនណាស់ដែលលើទីលានប្រកួត ទីលានហ្វឹកហាត់ ជាកីឡាករដែលមានភាពចង់ជោគជ័យ ចង់ឈ្នះការប្រកួតរហូត ជាកីឡាករ ដែលអ្នកចាត់ការគ្រប់រូបចង់បាន។

អ្នកចាត់ការ Liverpool រូបនេះក៏បានបដិសេធនូវពាក្យសម្ដីមួយចំនួនដែលលើកឡើងក្នុងន័យថា Minamino មកពីមិនកើតនៅ Liverpool នេះហើយបានជាទៅ Monaco ដោយលោក Klopp បាននិយាយថា កីឡាករជប៉ុននេះជួយឲ្យ Liverpool មានឱកាសកាន់តែច្រើន ជាអ្នកញ៉ាំងឲ្យជញ្ជាំងដាក់ពានត្រូវធ្វើថែមថ្មីជារៀងរាល់ឆ្នាំ។

លោក Klopp ថា Liverpool គឺពេញចិត្តនឹង Minamino មែនទែនដោយកីឡាកររូបនេះនឹងជោគជ័យធំនៅ Monanco ។ Minamino មកលេងឲ្យ Liverpool បាន២ឆ្នាំកន្លះ តាំងពីឆ្នាំ២០២០មក ដោយចូលរួមលេងបាន ៥៥ប្រកួត និងស៊ុតចូល១៤គ្រាប់៕