Social Network

សហព័ន្ធ​តេក្វាន់ដូ WT​ បញ្ចប់​ការប្រកួត​កីឡា​សិស្ស​ឧត្ដម​របស់​ខ្លួន​ហើយ​ក្រោយ​ចំណាយ​ពេល...​

សហព័ន្ធកីឡាតេក្វាន់ដូ WT ម្សិលមិញនេះបានធ្វើពិធីបិទបញ្ចប់ការប្រកួតរបស់ខ្លួនហើយនៅពហុកីឡដ្ឋានជាតិ ក្រោយចំណាយពេលអស់ ៣ថ្ងៃកន្លងមកនៃព្រឹត្តិការណ៍ប្រកួតសិស្សឧត្ដមសិក្សា។

ពិធីបិទ ឬការបំពាក់មេដាយនេះគឺធ្វើឡើងក្នុងសាលហ្វឹកហាត់របស់ខេមរសហព័ន្ធផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិ ដែលមានតំណាងសហព័ន្ធ មន្ត្រីនានាច្រើនជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ក្រោយឆ្លងកាត់ការប្រកួតអស់៣ថ្ងៃនេះគឺវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ឈ្នះមេដាយសរុប ៩គ្រឿង មាស៥ ប្រាក់៣ និងសំរឹទ្ធ១។ សកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមេដាយ៥គ្រឿង មាស៣ ប្រាក់១ និងសំរឹទ្ធ១។

ចំណែកសកលវិទ្យាល័យបញ្ញាសាស្ត្រ ឈ្នះមេដាយ៣គ្រឿង មាស១ ប្រាក់១ និងសំរឹទ្ធ។ ប្រភេទកីឡាតេក្វាន់ដូ WT ក៏ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតសិស្សឧត្ដមសិក្សានេះដែរក្នុងចំណោម ១២ប្រភេទដែលត្រូវដាក់ឲ្យលេង។ ក្រុមតេក្វាន់ដូ WT នេះគឺចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦ ខែមិថុនា ២០២២៕