Social Network

Verratti ត្រូវ​បាន​ចោរ​ប្លន់​ ខណៈ​ពេល​ស្នាក់​​លំហែ​កាយ​នៅ​ផ្ទះ​ Ronaldo ប្រេស៊ីល​

ខ្សែបម្រើ Marco Verratti ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ខណៈពេលស្នាក់លំហែកាយនៅ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ ម្សិលមិញនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅក្នុងថ្ងៃនេះ។នៅខណៈពេលនេះខាងប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយទទួលពាក្យបណ្ដឹងកាលពីម្សិលមិញ។

បើតាមប្រភពខាងលើ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ នៅពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយគេក៏បានរកអង្កេតឃើញផងក្រុមមិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។

ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ មិនដឹងច្បាស់ថាបាត់ប៉ុន្មានឲ្យពិតប្រាកដឡើយដោយទិន្នន័យប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ផងដែរនៅពេលនេះ Verratti កំពុងសម្រាកលំហែកាយដើម្បីត្រៀមត្រលប់ទៅហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅខែក្រោយ។

កីឡាករនេះក៏បានសម្រាកម្ដងទៀតផងដែរនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយតែក្រុមអ៊ីតាលី មិនបានទៅលេង World Cup 2022 នៅប្រទេសកាតាឡើយ៕