Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិសាខា ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ដំបូង​គេ​ដែល​​ធ្វើ​បាន​ល្អ​បំផុត​នៅ​ AFC Cup 2022

  • Print

វិសាខា បានក្លាយជាក្រុមដំបូងគេនៅ នាមជាក្រុមតំណាងឲ្យកម្ពុជាដែលធ្វើបានល្អបំផុតក្នុងការលេងពានកម្រិតទី២របស់អាស៊ី AFC Cup បន្ទាប់ពីក្រុមនេះបានយកឈ្នះទៅលើជើងខ្លាំងរបស់ Bali United ៥-២ កាលពីម្សិលមិញនេះ។

វិសាខា ក្លាយជាក្រុមតំណាងឲ្យកម្ពុជាដំបូងគេដែលធ្វើបានល្អបំផុតនៅ AFC Cup 2022ក្នុងនាមក្រុមតំណាងឲ្យកម្ពុជា វិសាខា ជាក្រុមធ្វើបានល្អបំផុតសម្រាប់ការចូលរួមលេងពានខាងលើ ដោយលេង២ប្រកួតឈ្នះទាំង២ ពោលគឺឈ្នះ Kaya ២-១ និងឈ្នះ Bali ៥-២ ដែលជ័យជម្នះ២ប្រកួតនេះធ្វើឲ្យក្រុមនេះមានភាគរយខ្ពស់ណាស់ក្នុងការបានឡើងទៅកាន់ជុំបន្ទាប់។

ក្នុងពូល G នេះបច្ចុប្បន្នវិសាខាជាក្រុមកាន់កាប់កំពូលតារាង ដោយមាន៦ពិន្ទុក្នុងការលេង២ប្រកួត ហើយគេក៏ជាក្រុមដែលត្រូវការត្រឹមស្មើប៉ុណ្ណោះក្នុងប្រកួតទី៣នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង៨ យប់ ដើម្បីឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិ។

ដោយឡែកសម្រាប់ក្រុមភ្នំពេញក្រោន ដែលកំពុងចូលរួមប្រកួតពាននេះដែរបានធ្លាក់ចេញហើយ ដោយពីរប្រកួតចាញ់ទាំងពីរប្រកួត ពោលគឺចាញ់ Viettel ១ កាលពីម្សិលមិញ និងចាញ់ក្រុមHougang United ៤-៣ កាលប្រកួតទី១៕