Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gabriel Jesus បញ្ចប់​ការ​តេស្ត​សុខភាព​ នៅ​ Arsenal ដោយ​ជោគជ័យ​ នឹង​ប្រកាស​ជា​ផ្លូវការ​ឆាប់ៗ​

  • Print

ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើការបញ្ចប់ការតេស្តសុខភាពនៅក្លឹប Arsenal នៅក្នុងថ្ងៃនេះដោយជោគជ័យ ដោយការប្រកាសជាផ្លូវការនូវការផ្លាស់ពី Manchester City ទៅកាន់ Arsenal នេះនឹងធ្វើនៅពេលឆាប់ៗខាងមុខ។

នេះបើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។នៅក្នុងរដូវកាលថ្មីនេះ Jesus នឹងទៅលេងនៅក្លឹបកាំភ្លើងធំ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

នៅខណៈនេះទាំង Arsenal និង Man City បានព្រមព្រៀងរួចរាល់អស់ ដោយចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ បើតាមប្រភពខាងលើ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយក Gabriel Jesus មកកាន់ក្លឹបរបស់ខ្លួន៕