Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ​មាស ចាន់​ណា ប្រាប់​គន្លឹះ​យក​ឈ្នះ​ Bali រហូត​៥-២

  • Print

គ្រូបង្វឹករបស់ក្លឹប វិសាខា លោក មាស ចាន់ណា បានទម្លាយពីគន្លឹះនៃការលេងនៃក្រុមរបស់ខ្លួន ដើម្បីអាចយកឈ្នះទៅលើក្រុម Bali United ដោយលទ្ធផល៥-២ កាលពីម្សិលមិញនេះក្នុងការប្រកួតពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុពូល G ។

គ្រូបង្វឹកដែលមានបទពិសោធជោគជាំក្នុងលីគកំពូលកម្ពុជារូបនេះបានឲ្យដឹងថា ជ័យជម្នះនេះជាការបង្ហាញពីភាពរីកចម្រើនមួយនៃវិស័យបាល់ទាត់នៅកម្ពុជា។

ទាក់ទងការលេងវិញលោកបានបង្ហើបថា វាទិកនិកផ្ទាល់ខ្លួនមួយដែលពិបាកនឹងនិយាយរៀបរាប់ច្រើនគ្រាន់តែលោកអាចបញ្ជាក់បានខ្លះគឺការកាត់ផ្ដាច់ចង្វាក់លេងល្អរបស់ដៃគូទាំងអស់មិនថា តែ Bali ឬក្រុមណាៗឡើយ។

គ្រូបង្វឹកខាងលើបាននិយាយថា «អ្វីដែលសំខាន់ ខ្ញុំចង់ប្រាប់ថា ចំណុចរបស់ខ្ញុំគឺព្យាយាមកាត់ផ្ដាច់នូវចំណុចខ្លាំងៗរបស់ដៃគូប្រកួត មិនថា Bali ឬក្រុមណានោះទេ។

អ្វីដែលខ្ញុំបានរៀបចំ គឺការផ្ដាច់នូវចរន្តនៃការរៀបចំរបស់ក្រុមនីមួយៗ អ៊ីចឹងទាក់ទង នឹងការលេង ការកាត់ផ្ដាច់ចរន្តនេះគឺខ្ញុំអត់អាចនិយាយអ្វីបានច្រើនលើសហ្នឹងទេ»។

លោក មាស ចាន់ណា បានបន្ថែមថា ការបង្ហាញលើឆាកអន្តរជាតិបានកាន់តែខ្លាំង និងកាន់តែល្អ កីឡាករគ្រប់រូបត្រូវតែប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងដែរ។ កីឡាករល្អសម្រាប់លោកគឺជាកីឡាករដែលលេងខ្លាំងហើយ រាល់ពេលប្រកួតប៉ះក្រុមខ្លាំងៗគឺបង្ហាញឲ្យឃើញថាលេងបានខ្លាំងតែម្ដង៕