Neymar អាចជាប់ពិន័យធ្ងន់មិនបានលេងដល់ទៅ៧ប្រកួត
- Details
- Category: Sport News
Neymar កំពុងប្រឈមមុខជាប់ពិន័យមិនឲ្យលេងដល់ទៅ៧ប្រកួតសម្រាប់ការវាយទៅលើកីឡាករ Alvaro Gonzalez បន្ទាប់ខឹងរឿងរើសអើសពូជសាសន៍។
កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានបណ្ដេញចេញពីទីលាន បន្ទាប់ពី VAR បានពិនិត្យឃើញថា គេបានវាយពីក្រោយក្បាលលើ Gonzalez។ មុនដើរចូលក្នុងបន្ទប់ផ្លាស់ខោអាវ Neymar ក៏បានប្រាប់អាជ្ញាកណ្ដាលទី៤ដែរថា Gonzalez បានមើលងាយរើសអើងពូជសាសន៍លើរូបគេ។
គណៈគ្រប់គ្រងបាល់ទាត់អាជីពនៅបារាំងពេលនេះកំពុងពិនិត្យលើករណីខាងលើ មុនពេលដាក់បម្រាមលើ Neymar។ ពួកគេបានសង្កត់ធ្ងន់ថា Neymar អាចត្រូវជាប់ពិន័យដល់ទៅ៧ប្រកួតឯណោះ។ សម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញ Gonzalez ក៏មិនរួចខ្លួនត្រូវគេតាមដានដូចគ្នា។
ប្រសិនបើរកឃើញបានប្រើពាក្យរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធរបស់ PSG មែន នោះនឹងត្រូវជាប់ពិន័យដល់ទៅ១០ប្រកួត។ កាលពីសប្ដាហ៍មុន PSG បានប្រកួតចាញ់ Marseille ១-០ ហើយកីឡាករក្រុមទាំងពីរបានប៉ះទង្គិចគ្នាចុងម៉ោង រហូតទទួលបានកាតក្រហមដល់ទៅ៥នាក់៕