Social Network

Vardy របួសអាចបាត់បង់ឱកាសឈ្នះស្បែកជើងមាស Premier League

Leicester City បានយកឈ្នះ West Ham United ៤ទល់នឹង១ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤កាលពីយប់មិញ។

៣ពិន្ទុបន្ថែមរបស់ក្រុមកញ្ជ្រោងបានធ្វើឲ្យពួកគេកាន់តែធានាកៅអី Champions League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីដាច់លេខ៤ Chelsea ចំនួន៨ពិន្ទុ និងដាច់លេខ៤ Manchester United រហូត១៤ពិន្ទុ។

យ៉ាងណា Leicester ត្រូវជួបវិបត្តិរបួសខ្សែប្រយុទ្ធឆ្នើម Jamie Vardy កាលពីយប់មិញ។កីឡាករសញ្ជាតិអង់គ្លេសត្រូវបានប្ដូរចេញ Iheanacho នៅនាទី៤៣ ប៉ុន្តែនៅមិនទាន់ដឹងថារបួសនេះអាចឲ្យរូបគេសម្រាកព្យាបាលយូរប៉ុនណានោះទេ។

Vardy បច្ចុប្បន្នមាន១៧គ្រាប់នាំមុខគេក្នុងតារាងស្បែកជើងមាស តាមពីក្រោយដោយ Sergio Agüero មាន១៦គ្រាប់៕