Social Network

League Cup បារាំង​ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ ក្រោយ​បរាជ័យ​រឿង​មួយ

League Cup បារាំង ឬ Coupe de la ligue ត្រូវបានផ្អាកលេង ចាប់ពីរដូវកាល ២០២០/២១ ដោយមិនមិនមានពេលកំណត់ នេះបើតាមការបញ្ជាក់របស់ ស្ថាប័នសម្ព័ន្ធបាល់ទាត់អាជីពប្រទេសបារាំង (LFP) កាលពីថ្ងៃពុធ។

បើតាមសេចក្ដីថ្លែងការណ៍របស់ LFP បានឲ្យដឹងថា LFP នឹងរក្សាសិទ្ធិក្នុងការរៀបចំឡើងវិញ នៃកម្មវិធីបាល់ទាត់នេះ នៅពេលអនាគត ដោយអាស្រ័យលើទីផ្សារទស្សនិកជន។ការសម្រេចចិត្តនេះធ្វើឡើង ក្រោយពី LFP បរាជ័យក្នុងការធានាឲ្យបាននូវ ក្រុមហ៊ុនទូរទស្សន៍សម្រាប់ចាក់ផ្សាយកម្មវិធី កំឡុងឆ្នាំ២០២០ ដល់ ២០២៤។

ព្រឹត្តិការណ៍បាល់ទាត់នេះបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយក្លឹប Paris Saint-Germain ជាអ្នកឈ្នះច្រើនជាងគេ ដោយឈ្នះ ៨ដង៕