Social Network

គ្រូស្វាយរៀង៖ ខ្ញុំគោរពក្រោន ទាំងកីឡាករ គ្រូបង្វឹក ពួកគេមិនសមចាញ់ប្រកួតនេះទេ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៥-៤ នៅពានរង្វាន់ Hun Sen Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រោយចប់ការប្រកួត លោក Conor Nestor បាននិយាយដែរថា៖ “ការគោរពទាំងស្រុងរបស់ខ្ញុំ គឺចំពោះក្រុមភ្នំពេញក្រោន។ បុគ្គលិករបស់ពួកគេ កីឡាករ និងអ្នកគាំទ្រ ពួកគេមិនសមចាញ់នៅប្រកួតនេះទេ។

រដូវកាលមុន យើងចាកចេញពីពាននេះក្នុងស្ថានភាពបែបនេះដែរ។ យើងយល់ពីអារម្មណ៍នេះ”។ការប្រកួតរវាងក្រុមទាំងពីរខាងលើនៅយប់មិញ ពិតជាស្វិតស្វាញ និងធ្វើឱ្យអ្នកគាំទ្រមើលមិនដាក់ភ្នែកឡើយ បើទោះជាគ្មានគ្រាប់បាល់កើតឡើងក៏ដោយ។

អ្វីដែលកាន់រន្ធត់ទៀតនោះ គឺវគ្គប៉េណាល់ទីតែម្ដង ដែលក្រោនមានឱកាសយកឈ្នះទៅហើយ ប៉ុន្តែបែរជាភ្លាត់២គ្រាប់ចុងក្រោយ ធ្វើឱ្យក្រុមស្វាយរៀងទទួលបានជ័យជម្នះទៅវិញ។ ស្វាយរៀងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប៉ះជាមួយក្រុមបឹងកេត ពានរង្វាន់ Hun Sen Cup 2019 ខាងមុខនេះ៕