Social Network

Alves​ ប្រកាស​ចេញ​ពី PSG អាច​នឹង​មក​អង់គ្លេស​​ជាមួយ City ឬ United

Dani Alves បានប្រកាសជាផ្លូវការថា គេបានសម្រេចចិត្តចាកចេញពីក្លឹប Paris Saint-Gernain ហើយ។ កីឡាករប្រេស៊ីលវ័យ៣៦ឆ្នាំបានចំណាយពេល២ឆ្នាំនៅ Paris ដោយឈ្នះពាន Ligue 1 ទាំងពីររដូវកាល។

បន្ទាប់ពីបដិសេធឱកាសបន្តកុងត្រាថ្មីនៅកីឡដ្ឋាន Parc des Princes គេបានសម្រេចចិត្តចាកចេញដើម្បីផ្សងព្រេងផ្លូវថ្មី។ និយាយក្រោយរកបានគ្រាប់បាល់ជួយប្រេស៊ីលយកឈ្នះ ៥-០ លើប៉េរូនៅពាន Copa America កាលពីម្សិលមិញ Alves បាននិយាយថា៖ "ខ្ញុំបិទវដ្ដរដូវមួយផ្សេងទៀតនៃជីវិតរបស់ខ្ញុំ។ វដ្ដរដូវនៃភាពជោគជ័យ ការសិក្សានិងបទពិសោធន៍"។

Alves បន្តទៀតថា៖ “ខ្ញុំសូមអរគុណដល់គ្រួសារ PSG ទាំងអស់សម្រាប់ឱកាសបង្កើតជាមួយគ្នានៃទំព័រប្រវត្តិសាស្ត្រនៃមួយនៃក្លឹប។ ការប្រកាសចាកចេញនេះនេះមានន័យថាអតីតកីឡាកររបស់ Barcelona រូបនេះនឹងទំនេរគ្មានក្លឹបលេងនោះទេ។ តាមសេចក្ដីរាយការណ៍កន្លងទៅក្លឹបធំពីរនៅអង់គ្លេសគឺ Manchester United និង City ចាប់អារម្មណ៍ Alves៕

ដកស្រង់ពី៖ Sabay