Social Network

Barca នឹង​ប៉ះ​ជាមួយ Napoli ក្នុង​ពាន La Liga-Serie A

ក្លឹប Barcelona បានបញ្ជាក់ឲ្យដឹងថា ខ្លួននឹងប៉ះជាមួយក្លឹបអ៊ីតាលី Napoli ដោយប្រកួតចំនួន ២ជើងនៅទឹកដីសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌពាន La Liga-Serie A ដែលទើបនឹងបង្កើត។ប្រកួតជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែសីហា នៅក្នុងកីឡដ្ឋាន Hard Rock ដែលស្ថិតក្នុងទីក្រុង Miami រដ្ឋ Florida។

ប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា នៅក្នុងកីឡដ្ឋាន Michigan ដែលជាកីឡដ្ឋានធំជាងគេនៅសហរដ្ឋអាមេរិក និងជាកីឡដ្ឋានធំលេខ ២ ក្នុងពិភពលោក បន្ទាប់ពីកីឡដ្ឋានរបស់ប្រទេសកូរ៉េខាងជើង។

គួររម្លឹកផងដែរថា ក្លឹប Barcelona និងក្លឹប Girona ធ្លាប់មានគម្រោងនឹងលេងប្រកួត La Ligaក្នុងទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែទទួលបានការជំទាស់យ៉ាងខ្លាំង ពីខាង FIFA និង UEFA៕