ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង
- Details
- Category: Social Security News
(បាត់ដំបង)៖ផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយមិនទាន់បានដឹងមូលហេតុពិតប្រាកដនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលបានឆេះខូចខាតទាំងស្រុងនោះ មានម្ចាស់ផ្ទះឈ្មោះ៖ ទី១៖ ឈ្មោះ រឿម ឃុន ភេទស្រី អាយុ៣៧ឆ្នាំ ប្តីឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ×៦ម៉ែត្រ រួមទាំងសម្ភារៈក្នុងផ្ទះឆេះខូចខាតទាំងស្រុង ។ ទី២៖ ឈ្មោះ ចាប មន ភេទស្រី អាយុ៥៩ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx ៦ម៉ែត្រ ឆេះជញ្ជាំងខាងក្រោយមួយចំហៀង ប្រាក់១២០$ រួមទាំងសម្ភារៈនៅក្នុងផ្ទះមួយចំនួន ។
ទី៣៖ ឈ្មោះ នៅ សាលី ភេទស្រី អាយុ ៤២ ឆ្នាំ ប្ដីឈ្មោះ អឿន សំងាត់ ភេទប្រុស អាយុ៤៣ឆ្នាំផ្ទះឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ×៦ម៉ែត្រ បានឆេះសម្ភារៈនៅក្នុងផ្ទះ ព្រមទាំងប្រាក់៥០ម៉ឺនរៀល ឆេះខូចខាតទាំងស្រុង។ ទី៤៖ ឈ្មោះ កែវ ហួន ភេទស្រី អាយុ៦១ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ×៦ម៉ែត្រ រួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងអស់ឆេះខូចខាតទាំងស្រុង។
បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរស្រុក អនុសាខាកាកបាទក្រហមស្រុកសំពៅលូន បានចុះទៅពិនិត្យ និងនាំអំណោយចុះសួរសុខទុក្ខបន្ទាន់ផងដែរ៕
ដកស្រង់ពី៖FRESH NEWS