Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

  • Print

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច មួយគ្រឿងបានឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្ថិតនៅទួលអូរកំបុតខាងកើតស្ពានទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺមកពីរថយន្តនោះបែកកង់មុខហើយអ្នកបើកបរ បានព្យាយាមបើកអែបចូលខាងក៏ក្រឡកស៊ីទែន គួបផ្សំកង់ដែលបែកកកិត ជាមួយថ្នល់បែកផ្កាភ្លើងឆាបឆេះតែម្តង។

អ្នកឃើញហេតុការណ៍នេះ បានភ័យរន្ធត់ស្ទើរគ្រប់គ្នាដោយសារតែអណ្តាតភ្លើងឆេះសន្ធោរសន្ធៅខ្លាំងពេក ប៉ុន្តែដោយសារសម័យបច្ចេកវិទ្យាទំនើប ការផ្តល់ព័ត៌មានបានរហ័សទាន់ហេតុការណ៍ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយកងរាជអាវុធហត្ថខេត្ត បានចេញធ្វើអន្តរាគមន៍ សង្គ្រោះបានទាន់ពេលវេលាបើមិនដូច្នោះទេ និងកើតគ្រោះធំមិនខាន។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចររបស់លោកបានពន្លត់អស់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ហើយមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ៕

ដកស្រង់ពី៖FRESH NEW