Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ ដោយសារមានទំនាស់ជាមួយប្រពន្ធទើបជិះចេញទៅ

  • Print

(បន្ទាយមានជ័យ)៖ ជនស្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ជារឿងយល់ច្រឡំនោះទេ តាមការពិតជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ស្តី្រម្នាក់ជាប្រពន្ធ ដោយសង្ស័យថាចោរលួច។

 ឪពុករបស់ជនសង្ស័យ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ឈ្មោះ គឹម ទិតឆេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរោងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបូង មិនជាចោរលួចម៉ូតូ នោះទេ វាជាការយល់ច្រឡំ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៦ ពណ៌ខៀវ ពាក់ស្លាកលេខ 1N-4338 ជាកម្មសិទ្ធិរបស់ខ្លួន និងប្រពន្ធ។

បន្ទាប់ពីឈ្មោះ គឹម ទិតឆេង បានឈ្មោះជាមួយបានជិះម៉ូតូចេញពីផ្ទះបាត់ស្រមោល តែប្រពន្ធរបស់ខ្លួនមិនបានដឹង ក៏មកប្តឹងសមត្ថកិច្ចថា ចោរលួច ដោយមិនបានដឹងថា ប្តីរបស់ខ្លួនជាអ្នកជិះទៅនោះទេ។

បច្ចុប្បន្នឈ្មោះ គឹម ទិតឆេង ក្រោយពីបំពេញបែបបទតាមផ្លូវច្បាប់រួច ត្រូវសមត្ថកិច្ចឲ្យត្រឡប់មកផ្ទះវិញ៕

ដកស្រង់ពី៖FRESH NEW