Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុករថយន្តចោលត្រូវចោរចូលលួច យកគ្រឿងអលង្ការ និងលុយ១៣០០០ដុល្លារ, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមបង្ក្រាបបានវិញ

  • Print

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

 មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ នី ម៉ូនីន អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកសម្ភារមួយចំនួនរួមមាន៖ ខ្សែកផ្លាកទីនបន្តោងពេជ្រ, ក្រវិលពេជ្រ, ចិញ្ចៀន, ប្រាក់ដុល្លារ១៣,០០០ដុល្លារ, ប្រាក់រៀលចំនួន២,០០០,០០០រៀល និងឯកសារមួយចំនួន) នៅចំណុចទល់មុខកន្លែងលក់ផ្កា ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបន្ថែមទៀតថា ចំណែកឯជនរងគ្រោះ ឈ្មោះ ប៉ែន សុភាព ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ១ បុរីពិភពថ្មី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់ដូរ៕

ដកស្រង់ពី៖FRESH NEW