Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧក្រិដ្ឋជនអាជីពមួយក្រុម សម្លាប់មនុស្សនៅប្រទេសថៃ រត់មកសម្ងំលាក់ខ្លួននៅកម្ពុជា ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ ​ចាប់ខ្លួនម្នាក់ និង៣នាក់កំពុងគេចខ្លួន

  • Print

(ភ្នំពេញ)៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចាប់បុរសជនជាតិ អង់គ្លេសម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាក្រុមឧក្រិដ្ឋ ជនឆ្លងដែន ក្រោយក្រុម ពិឃាតអាជីពទាំនេះ បានសម្លាប់មនុស្ស នៅប្រទេសថៃ ហើយលួចរត់មក សម្ងំលាក់ខ្លួននៅកម្ពុជា ក្នុងថ្ងៃនេះតែម្ដង។

 មន្រ្តីនគរបាល អន្តោប្រវេសន៍ ដែលចូលរួមក្នុង ប្រតិបត្តិការនោះ បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជន មានគ្នា៤នាក់ តែចាប់បានម្នាក់ ជាជនជាតិ អង់គ្លេស ចំណែក៣នាក់ទៀត កំពុងរត់គេចខ្លួន ហើយកម្លាំង សមត្ថកិច្ចចម្រុះ ក៏កំពុងតាមប្រមាញ់ យ៉ាងសស្រះ សស្រាំផងដែរ។

មន្រ្តីនគរបាល អន្តោប្រវេសន៍ បានបង្ហើបប្រាប់ថា នាពេលកន្លងមក ជនសង្ស័យមាន វិវាទរឿងពាណិជ្ជកម្ម នៅប្រទេសថៃជាមួយ ជនរងគ្រោះដែលស្លាប់នោះ ហើយជននេះបានបញ្ជាឲ្យ ជនសង្គមងងឹត ជាដៃជើងរបស់ខ្លួន សម្លាប់គូវិវាទនោះទៅ។

បន្ទាប់មក មេក្លោង ជនជាតិអង់គ្លេស និងបក្ខពួក បានរត់គេចខ្លួន មកសម្ងំលាក់ខ្លួន នៅប្រទេសកម្ពុជា ហើយក៏ត្រូវ បានកម្លាំងសមត្ថកិច្ច កម្ពុជាចាប់ខ្លួនតែម្ដង។

មន្រ្តីនគរបាល បានបន្តថា ខាងស្ថានទូតអង់គ្លេស មិនអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យ ជនជាតិអង់គ្លេងម្នាក់នេះ ទៅកាត់ទោសនៅ ប្រទេសថៃវិញទេ គឺប្រគល់ជូនសមត្ថកិច្ចរបស់តុលាការកម្ពុជា ជាអ្នកដោះស្រាយតាមនីតិវិធីច្បាប់។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យខាងលើនៅឡើយទេ ហើយកំពុងដំណើរការសំណុំរឿង ជនខាងលើ ជាបណ្ដើរៗហើយ៕

ដកស្រង់ពី៖FRESH NEW