Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្របួចបានជនគ្រឿងញៀន២នាក់ រួមជាមួយថ្នាំ២២កញ្ចប់

  • Print

(ព្រះសីហនុ)៖ កម្លាំងជំនាញ មន្ទីរយុត្តិធម៌ ខេត្តព្រះសីហនុ សហការជាមួយ កម្លាំងអាវុធហត្ថ ស្រុកព្រៃនប់ ចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរ យុត្តិធម៌ បានចុះបង្រ្កាបករណីជួញ ដូរគ្រឿងញៀន នៅចំណុចភូមិ បទគគីរ ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួមជាមួយថ្នាំញៀន ២២កញ្ចប់។

 លោកវរសេនីយ៍ទោ ឆេង វុទ្ធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការ បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកបានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ឆាយ មាន អាយុ៤២ឆ្នាំ, ២៖ ឈ្មោះ សឿន ស៊ីម៉ាន់ ភេទស្រី អាយុ៣៤ឆ្នាំ។

បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យកម្លាំងអាវុធហត្ថ ដកហូតបានម្សៅសរថ្លា២២កញ្ចប់ (ទម្ងន់៧ក្រាម) ទូរស័ព្ទដៃ២គ្រឿង និងថង់សម្រាប់ច្រកថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបទល្មើសគ្រឿងញៀន កំពុងបន្តនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS