Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័​យ​ និងអ្នកផ្សំគំនិត ពាក់ពន្ធ័និងករណី លួចក្របីអ្នកស្រុក

  • Print

ស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចន គរបាលឃាត់ខ្លួន បន្ទាប់ពីលួច ក្របីអ្នកស្រុក ចំនួន៦ក្បាលមិន បានសម្រេច កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ តាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

 យោងតាមលោក គឹម ឡៃ នាយកា រិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បានអោយដឹងថា ក្រោយពីទទួល បទបញ្ជារ ពីស្នងការនគរបាល ខេត្តលោក កឹង ឃន បានចាត់ អោយលោក កុយ សុភាព ស្នងការរងដឹក នាំកម្លាំង នគរបាលស្រុក នគរបាលព្រហ្មទណ្ឌ កំរិតស្រាល សហការជាមួយនគរបាល ខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវ រហូតឈានទៅរក ការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងអ្នកផ្សំគំនិត ម្នាក់ទៀតផងដែរ។

លោកគឹម ឡៃ បន្តថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ភួង ភាព អាយុ៣១ឆ្នាំ មុខរបរឈ្មួញទិញគោក្របី មានទីលំនៅភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នកផ្សំគំនិតមានឈ្មោះ សីមយ៉តអាយុ២៨ឆ្នាំ។

មុខរបរដឹកគោក្របី មានទីលំនៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខណៈសមត្ថកិច្ច បានរឹបអូសវត្ថុតាងមាន ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿង ចំណែកម្ចាស់សត្វក្របី មានឈ្មោះ ម៉មសារឿន ភេទស្រីអាយុ៦៣ឆ្នាំ ។

មុខរបរកសិករ មានទីលំនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ដោយបាត់ក្របីចំនួន៦ក្បាល កាលពីវេលាម៉ោង១២ រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ លុះព្រឹកឡើងស្រាប់តែ ប្រទះឃើញក្របីទាំងនោះ នៅមាត់ព្រែកក្បែផ្ទះ ជាង១គីឡូខណៈ ម្ចាស់ក្របី សង្ស័យមានឈ្មួញ២នាក់។

បានមកសួរតំលៃចុះឡើង ប៉ុន្តែមិនទិញ ទើបសមត្ថកិច្ចឈានទៅ សាកសួរទើបបែកធ្លាយ តែម្ដងចំណែកជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួន អោយខានតែបាន បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល