Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រមាញ់បានប្រុសស្រី២នាក់ រួមជាមួយថ្នាំញៀន៣១កញ្ចប់

  • Print

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌពោធិ៍ សែនជ័យ បានចុះបង្ក្រាប សកម្មភាពជួញដូរ និងចែកចាយ ថ្នាំញៀនមួយករណី ឃាត់ខ្លួនជន សង្ស័យចំនួន ២នាក់ និងដកហូត ថ្នាំញៀន ៣១កញ្ចប់ និងវត្ថុតាង មួយចំនួន ដែលប្រតិបត្តិ ការនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមុខរោង ចក្រប៊ឺរី ស្ថិតនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 ប្រតិបត្តិការ ខាងលើ ដឹកនាំ ដោយលោក ប្រាក់ សុជាតិ អធិការរង នគរបាលខណ្ឌ ពោធិ៍សែនជ័យ ក្រោមការបញ្ជា ផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ។

លោក ប្រាក់ សុជាតិ បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ភូ ចាន់ អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅភូមិកំពងត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត, និងឈ្មោះ ជឹម សុភា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ។

ក្រោយឃាត់ ខ្លួនបានហើយ កម្លាំងនគរបាល បានដកហូត ម៉ាទឹកកក ចំនួន៣១កញ្ចប់ តូចធំ រួមនឹងឧបករណ៍ វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជន សង្ស័យទាំង ២នាក់ រួមជាមួយវត្ថុ តាងខាងលើ ត្រូវបានកម្លាំង នគរបាលបញ្ជូនខ្លួន ទៅអធិការដ្ឋាន នគរបាលខណ្ឌ ពោធិសែនជ័យ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕