Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងអប់រំ នឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹង និងតេស្តសមត្ថភាពដោយខ្លួនឯង សម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត

  • Print

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី ជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រសួងនឹងប្រកាស ដាក់ប្រើប្រាស់ ប្រព័ន្ធសិក្សា ពីចម្ងាយ (E-Learning Management System)។

 ដែលអនុញ្ញាតឲ្យ សិស្សានុសិស្ស ថ្នាក់ទី១២ ប្រើប្រាស់ពេល វេលាទំនេរ ពីការសិក្សា ក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់ លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ។

ក្រសួងអប់រំ បញ្ជាក់ថា ប្រព័ន្ធនេះនឹង ជួយពង្រឹង សមត្ថភាព របស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹង ដែលទទួលបាន ពីលោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់រៀន។

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង៨៖០០នាទីព្រឹក។

\បន្ទាប់ពីការដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្ស អាចអនុវត្ត កម្មវិធីនេះ បានតាម រយៈតំណភ្ជាប់ នៅលើគេហទំព័រក្រសួង: http://bacii.moeys.gov.kh

ដកស្រង់ពី៖FRESH NEWS