Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនខ្លួន នារីខារ៉ាអូខេ ជួញដូរគ្រឿងញៀន ទៅពន្ធនាគារ ខេត្តកណ្តាល

  • Print

កណ្តាល:នារី ខារ៉ាអូខេម្នាក់ ដែលពាក់ ព័ន្ធករណី ជួញដូរគ្រឿង ញៀនខុសច្បាប់ ត្រូវបានបញ្ជូន ទៅឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីរង់ចាំការ ស៊ើបអង្កេតបន្តទៀត។

 មន្ត្រីតុលាការ បញ្ជាក់ថា នារីរូបនេះ ត្រូវបានលោក គឹម ម៉េង ជាចៅក្រម ស៊ើបសួរ សម្រេចឃុំខ្លួន ក្រោមការចោទ ប្រកាន់ពីបទ រក្សាទុកដោយ ខុសច្បាប់ នូវសារធាតុ ញៀន តាមមាត្រា៤០ច្បាប់ ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ ទី នីកា អាយុ១៧ឆ្នាំ ត្រូវបាននគរបាល ស្រុកកោះធំ ឃាត់ខ្លួនកាលពី យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ កោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ។

សមត្ថកិច្ច បញ្ជាក់ថា សមត្ថកិច្ចជំនាញ នគរបាលស្រុកកោះធំ បានល្បាតក្នុងភូមិសាស្ដ្រ ខ្លួនគ្រប់គ្រង ពេលនោះបាន ទទួលព័ត៌មាន ពីមហាជនថា មានការលក់ និងចែកចាយ គ្រឿងយ៉ាងសកម្ម នៅចំណុចផ្ទះ របស់ឈ្មោះ ស្រឿន ចាន់ថន ក្នុងភូមិកោះទៀវ”ខ”ឃុំសំពៅពូន ស្រុកកោះធំ ។

ពេលនោះសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ចុះដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទី នីកា  រួចត្រួតពិនិត្យរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក ៦កញ្ចប់តូច នៅក្នុងកញ្ចប់បារីហ្វីន  និងសម្ភារ:កែច្នៃសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕

ដកស្រង់ពី៖ដើមអម្ពិល