Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កញ្ញា ធី សុវណការ​ក្រុងភ្នំពេញ ពាក់ព័ន្ធ​នឹងការប្តឹង លោក ​សម​ រង្ស៊ី​ ទារ​សំណង​​​​ជំងឺ​​ចិត្ត​២៥ម៉ឺន​ដុល្លារ​

  • Print

(ភ្នំពេញ)៖ ដូចការ គ្រោងទុក កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ យុវជនដើម្បីសង្គម អមដំណើរដោយ លោកមេធាវី លី ច័ន្ទតុលា បានទៅដល់ សាលាដំបូង រាជធានីភ្នំពេញ នៅម៉ោង៨៖៤៥នាទី ព្រឹកនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺជូន តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងការប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ដោយទាមទារ សំណងជំងឺចិត្ត ចំនួន២៥ម៉ឺនដុល្លារអាមេរិក។

 កញ្ញា ធី សុវណ្ណថា បានប្តឹងលោក សម រង្ស៊ី ដោយភ្ជាប់យក ករណីដែលលោក សម រង្ស៊ី ចោទប្រកាន់សម្តេច តេជោនាយករដ្ឋមន្ត្រីថា បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លាន ដុល្លារអាមេរិក ឱ្យរូបនាងធ្វើ សកម្មភាព ប្រឆាំងនឹងគណបក្ស សង្រ្គោះជាតិ។

ដើម្បីបង្ហាញ ភាពស្អាតស្អំ ទើបកញ្ញា ធី សុវណ្ណថា បានប្តឹងទៅ តុលាការឲ្យជួយ រកយុត្តិធម៌ និង ផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់។

កន្លងមកកញ្ញាធី សុវណ្ណថា បញ្ជាក់ថា ក្នុងឱកាសជំនួប សំណេះសំណាលជា មួយសកម្មជន គណបក្សសង្គ្រោះ ជាតិប្រចាំប្រទេសបារាំង កាលពីថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បាននិយាយថា សម្តេចតេជោសូក ប្រាក់កញ្ញាធី សុវណ្ណថា ចំនួន១លាន ដុល្លារអាមេរិក....។

កញ្ញា ធី សុវណ្ណថា ចាត់ទុកថា ការលើកឡើងគ្មាន មូលដ្ឋានច្បាស់លាស់នេះ គឺជាការចោទ ប្រកាន់មួលបង្កាច់ ជាការអះអាង ដោយបំផ្លើសនិងជាការទម្លាក់កំហុស ដោយអសុច្ចរិត ហើយបានធ្វើឲ្យ ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដី ថ្លៃថ្នូររបស់ កញ្ញា ធី សុវណ្ណថា។

លោក សម រង្ស៊ី ត្រូវបានតុលា ការកាត់ទោសឱ្យ ជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹង ការចោទប្រកាន់ ញុះញង់វាយប្រហារ លើឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ហើយប្រធានបក្ស ប្រឆាំងរូបនេះ ក៏ត្រូវបានតុលា ការកាត់ទោស ឱ្យជាប់ពន្ធ នាគារ៥ឆ្នាំ ថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធ នឹងករណី ក្លែងឯកសារព្រំដែន កម្ពុជា-វៀតណាម។

ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើន ថែមទៀត ដែលមិនទាន់ កាត់ទោស ដែលភាគច្រើន ជាបណ្តឹង បរិហារ កេរ្តិ៍ជាសាធារណៈ៕

\

ដកស្រង់ពី៖FRESH NEWS