ភ្ជង់ប្លន់ផ្ទះ បើកទ្រូម៉ាន់នី យកអស់លុយ ១២លានរៀល និង៥០០ដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ
- Details
- Category: Social Security News
ភ្នំពេញ៖ ក្រុមចោរនៅម៉ោង ប្រមាណ១០៖៤០ព្រឹកថ្ងៃទី១ ខែសីហានេះ បានធ្វើសកម្មភាព ភ្ជង់ប្លន់ទីតាំង បើកទ្រូម៉ាន់នី យកអស់ប្រាក់ ចំនួន១២លានរៀល និង៥០០ដុល្លារអាម៉េរិក រួមទាំងទូរស័ព្ទ អាយហ្វូនមួយផង ក្រោយធ្វើសកម្មភាព ក្រុមចោរជិះចេញ ដោយសុវត្ថិភាព។
បើតាមសាក្សី នៅកន្លែងកើតហេតុបានឲ្យ ដឹងថា ក្រុមចោរមានគ្នាពីរនាក់ ប្រដាប់ដោយ អាវុធខ្លីមួយដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់អាជីវករ បើកទ្រូម៉ាន់នី ស្ថិតនៅភូមិសាមគ្គី សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ៕
ដកស្រង់ពី៖ ដើមអម្ពិល