Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៥នាក់ និងរបួស ៥នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២០មេសា

  • Print

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក ក្នុងនោះយប់ ១លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ប្រុស) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ១គ្រឿង។

មូលហេតុ ដែលបណ្តាល ឲ្យកើតមាន ករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់),ប្រជែង ១លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នក មិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៦នាក់ (ថ្ងៃ) ។ គ្រោះថ្នាក់ លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក, ផ្លូវខេត្តក្រុង ២លើក ។

យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក, រថយន្តធំ ១លើក, គោយន្ត ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ១លើក ស្លាប់២នាក់ ,ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់, ពោធិសាត់ ១លើក ស្លាប់១នាក់ របួស ២នាក់ និងតាកែវ ១លើក ស្លាប់១នាក់។ លទ្ធផលត្រួត ពិនិត្យការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥.៣៧០ គ្រឿង, អប់រំ ១.៩១៣ គ្រឿង, ពិន័យ ៣.៤៥៧ គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល