Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីប្លន់ សម្លាប់និស្សិតឆ្នាំទី៣

  • Print

ភ្នំពេញ៖ កាលពីថ្ងៃទី១៣/មេសា/២០១៦ វេលាម៉ោង០៨កន្លះយប់ ស្ថិតនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីប្លន់សម្លាប់ទៅលើជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើសប្រើឈើជ្រុងយ៉ាងធំ វាយទៅលើក្បាល របស់ជនរងគ្រោះ រហូតដល់ស្លាប់។

គួរបញ្ជាក់ដែរថា នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទី៣នេះ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេមដែលទុកចោលយូរហើយ ដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី។ ក្នុងអំឡុងពេល រង់ចាំទទួល ទេវតាឆ្នាំថ្មីនោះ ជនរងគ្រោះ បានបើកម៉ាស៊ីនហ្គេមដែលទុកចោលនោះលេង ហើយជនល្មើស ដែលជាអ្នកស្គាល់គ្នា បានចូលមកសុំលេង ហើយក៏ឆ្លៀតឱកាស វាយប្លន់ជនរងគ្រោះ យកកាបូបតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធ រាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ កំណត់មុខសញ្ញាបាន។

នៅយប់ថ្ងៃទី ១៨/មេសា/២០១៦ ជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់ជនរងគ្រោះ កំលាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវដឹងថា ជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ (ជនដៃដល់) បានលាក់ខ្លួន នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏ចុះទៅចាប់ ជនលើ្មសម្នាក់នេះ ដល់ទីកន្លែង ដោយបានសហការ ជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ស្រុកអង្គស្នួល ផងដែរ និងបន្ទាប់មកបានស្រាវជ្រាវទាំងយប់ បន្តទៅចាប់បក្សពួក២នាក់ទៀត នៅវេលាទាបភ្លឺយប់ដដែល មានឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ(ជនដៃដល់) និង ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ(អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ដោយមានការ សហការពី កំលាំងកងរាជអាវុធហត្ថ ខេត្តតាកែវ ស្រុកបូរីជលសា ។

តាមចម្លើយសារភាពរបស់ជនល្មើសទាំងបីនាក់ បានប្រាប់ថា កន្លងមកក្រុមវា ធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដង មកហើយ ដូចជាករណី ឆក់ខ្សែក នៅចំណុចរង្វង់មូល ចោមចៅ, លួចអាគុយនៅឃ្លាំង ធ្វើឡាន ៥៩៨ ផ្លូវជាសុផារ៉ា , លួចម៉ូតូ នៅរោងទិញ អេតចាយ សង្កាត់ភ្នំពេញថ្មី និង ចុងក្រោយប្លន់ សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុយដែលទទួលបាន ពីការលួច ឆក់ ប្លន់ គឺក្រុមវាចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀន ក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុក កាលពីឆ្នាំ២០០៨ ផងដែរ បច្ចុប្បន្នជនល្មើស ទាំង៣នាក់ ដែលឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ដកស្រង់ពី៖ដើមអម្ពិល