Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថយន្តនគរបាលបុកម៉ូតូ របួសធ្ងន់ស្រាល៣នាក់​ នៅឬស្សីកែវ

  • Print

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដែលមាន ពាក់ស្លាកលេខ នគរបាលនោះ បានបើក បុកនិងម៉ូតូ មួយគ្រឿង ជិះគ្នា០៣នាក់ បណ្តាលឲ្យ រងរបួស បាក់ជើង ខាងឆ្វេងម្នាក់ និង ០២នាក់ទៀត បានរងរបួស ស្រាល នៅម៉ោង ៩៖២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវ លេខ៥៩៨ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

អាជ្ញាធរ មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែល បាក់ជើងឆ្វេង ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ សង្កាត់ស្វាយប៉ាក និងជនរងគ្រោះ ០២នាក់ទៀត មិនត្រូវបានស្គាល់ អត្តសញ្ញាណ។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បាននិយាយថា មុនដំបូងម៉ូតូហុងដា សេ១២៥ សេរី០៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-3055 បានបើកបរ ពីទិសដៅ ពីជើងទៅត្បូង ស្រាប់តែ មកដល់ចំណុច មុខស្ថានីយន៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ក៏មានរថយន្ត Lexus ពណ៌ ស ពាក់ស្លាកលេខ នគរបាល 2-1316 របស់អង្គភាព រោងចក្រ ផលិតរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ី វិលកម្ពុជា បានបើកបរ ពីត្បូងទៅជើង បានបើកបត់ ហើយក៏ បានបុកនិងម៉ូតូ ដែលមានគ្នាជិះ ០៣នាក់ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល ។ ក្រោយពីកើតកន្លែង សមត្ថកិច្ចបាន ចុះមកធ្វើការ វាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យ នគរបាល ចរាចរជើងគោក ដើម្បីរង់ចាំ ការដោះស្រាយគ្នា ៕

ដកស្រង់ពី៖ ដើមអម្ពិល