Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃទី១៨មេសា បង្ក្រាបបទល្មើស ៥ករណី ឃាត់ជនសង្ស័យ ១៣នាក់

  • Print

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១៣នាក់ (ប្រុស) ក្នុងនោះមុខសញ្ញា ជួញដូរ ៤នាក់ និងមុខសញ្ញាប្រើប្រាស់ ៩នាក់ រឹបអូសគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៥កញ្ចប់ធំ និង២កញ្ចប់តូច។

យោងតាម របាយការណ៍ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. រាជធានីភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ៨នាក់(ប្រុស) មុខសញ្ញាប្រើប្រាស់ ៨នាក់, ទី២. ខេត្តកណ្ដាលបង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ, ទី៣. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង ២កញ្ចប់តូច, ទី៤. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និងទី៥. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) ៕

ដកស្រង់ពី៖ ដើមអម្ពិល