Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នាក់ងារ CTN ប្រចាំខេត្តរតនគិរី បានដាក់ពាក្យបណ្តឹង នគរបាលខេត្តម្នាក់ ក្រោយបានប្រើហិង្សាក្នុង ហេតុការគ្រោះថ្នាក់ ចរាចរ

  • Print

រតនគិរី៖ លោកភួង ផុនភ្នាក់ងារ CTN ប្រចាំខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែមេសា នេះថា លោក បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរតនគិរី ដើម្បីជួយរកយុត្តិធ៌មករណីគ្រោះថ្នាក់ចរាចរ លើផ្លូវជាតិលេខ៧៨ កាលម៉ោងជាង១ រសៀល ថ្ងៃទី១០ ម្សិលមិញនេះ។

លោកភួង ផុន បានបញ្ជាក់ថា ករណី គ្រោះថ្នាក់ចរាចរខាងលើ ត្រូវបានក្រុមភាគីម្ខាងទៀតមានគ្នា២នាក់ ដែលម្នាក់ឈ្មោះ ភេត សំណាង ជាអ្នក ចាប់កអាវលោក និងម្នាក់ទៀតឈ្មោះ ដុះ វណ្ណសុវឌ្ឍនះ ហៅណាក់ មន្ត្រីនគបាល ជាអ្នកទះកំផ្លៀង។ សវតារឿង៖គ្រោះថ្នាក់ចរាចរណ៏ មួយកើតឡើង ខណៈរថយន្តពីរគ្រឿងកំពុង ធ្វើដំណើរស្រប ទិសគ្នាលើកំណាត់ ផ្លូវជាតិលេខ៧៨ នៅវេលាម៉ោង១៖៣០នាទី ថ្ងៃទី១០ ខែមេសា នេះ ស្ថិតក្នុងភូមិបាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។ បើតាមអ្នកដំណើរដែលឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា រថយន្តទាំងពីរខាងលើនេះ ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នា ស្រាប់តែរថយន្តលុច្សស៊ីស ស៊ីញ៉ូឆ្វេងប្រុង បត់ត្រឡប់ក្រោយ សង្ស័យបង្អាក់ដំណើរ ព្រោះដឹងថា រថយន្តអ្នកយកព័ត៌ តាមផ្តិតយក រូបភាព ព្រោះមានឡូហ្គោ CTN ដាក់កញ្ចក់មុខជា សញ្ញាសំគាល់។

នគរបាលចរាចរណ៍ ដែលចុះវាស់វែងប្រាប់ឲ្យដឹងថា អ្នកបើករថយន្តលុច្សស៊ីស ព៌ណខ្មៅ គ្មានពាក់ស្លាកលេខ ឈ្មោះភេត សំណាង ភេទ ប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង។ចំណែកឯអ្នករថយន្ត កាមរី ពាក់ស្លាកលេខភព2-ង 9655 មានឈ្មោះ ភួង ផុន មុខរបរអ្នកយកព័ត៌មាន CTN ប្រចាំខេត្តរតនគិរី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី បច្ចុប្បន្ន រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៏ ទាំងពីរគ្រឿងនេះ បន្ទាប់ពីធ្វើការវាស់វែង រួចនាំមករក្សាទុកនៅស្នងការ នគរបាលខេត្តរតនគិរី ដើម្បីដោះស្រាយតាមច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល