Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សេង សុជាតិ៖ ព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាឲ្យស្វែងរកឃាត់ខ្លួន អ្នកបើកទូកដរ នៅព្រែងអ៊ុងប៉ាង

  • Print

កណ្តាល៖ អធិការស្រុកស្អាង លោក សេង សុជាតិ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១១យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នេះថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាលលោក លឹម សុគន្ថា បានបញ្ជាមកកម្លាំង សមត្ថកិច្ច ឲ្យតាមស្រាវជ្រាវ ស្វែងរក ឃាត់ខ្លួន អ្នកបើកទូកដរ នៅព្រែកអ៊ុងប៉ាង ដើម្បីធ្វើការសាក សួរជុំវិញ និងករណីរថយន្ត ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៧នាក់ ស្លាប់ ។

សវតារឿង៖ អ្នកបើកបរ រថយន្ត RX300 ដែលច្រឡំ ជាន់ហ្កែល ស្មានថាហ្រាំង រួចប៉ើងកំណល់ ធ្លាក់រថយន្ត ចូលទឹកទន្លេស្លាប់ មនុស្ស ៧នាក់ នៅកំពង់ដរ ព្រែកអ៊ុងប៉ាង ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅម៉ោងប្រមាណ ៧៖១៥នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ ត្រូវបានកម្លាំង នគរបាល ឃាត់ខ្លួន បន្ទាប់ពីបើកបរ ដោយការធ្វេសប្រហែស ។ បើតាមលោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួននេះ មានឈ្មោះ សាក់ សារះ អាយុ៣៣ឆ្នាំ  ជាអ្នកបើករថយន្ត RX300 បង្កគ្រោះថ្នាក់ស្លាប់ មនុស្ស ចំនួន ៧នាក់ ។

លោកអធិការ សេង សុជាតិ ក៏បានបញ្ជាក់ ទៀតថា មុនពេលកើតហេតុការ ក្រុមគ្រួសារ ជនរងគ្រោះ ចំនួន១០នាក់ បានធ្វើដំណើរ មកពីឆេងម៉េង នៅឃុំខ្ពប ស្រុកស្អាង ហើយអ្នកបើកបររថយន្ត RX300 បានផឹកស្រាបៀរ អស់ចំនួន ៤កំប៉ុង ខណៈធ្វើដំណើរ មកដល់ កំពង់ដរ ព្រែកអ៊ុងប៉ាង មនុស្សចាស់ ពីរនាក់ បានចុះពីលើរថយន្ត ដើរទៅទូកដរ ពេលដែលរថយន្ត ចុះដល់លើទូកដរ លោក សារះ ដែលជាអ្នក បើករថយន្តនេះ បានច្រឡំជាន់ហ្កែល ស្មានថាហ្វ្រាំងយ៉ាងខ្លាំង រហូតប៉ើងកំណល់ រួចធ្លាក់រថយន្តចូលទឹក។

លោក សេង សុជាតិ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីរថយន្តធ្លាក់ចូលទឹក អ្នកបើកបររថយន្ត ឈ្មោះ សាក់ សារះ នេះ បានបើកទ្វារ ចេញរួចពីរថយន្ត ហើយហែលទឹក ឡើងមកលើគោកវិញ ដោយឡែកមនុស្ស ចំនួន៧នាក់ ទៀត ដែលមាន មនុស្សចាស់ ចំនួន២នាក់ និងក្មេងៗចំនួន៥នាក់ បានស្លាប់ ដោយសារ ឈ្លក់ទឹក នៅក្នុងរថយន្ត ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល