Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តទំនើប របស់អ្នកស្រវឹង បើកបុកដើមឈើ​ មួយដើម តាមបណ្តោយ ផ្លូវព្រះសីហនុ

  • Print

ភ្នំពេញ ៖ រថយន្តទំនើប របស់អ្នកស្រវឹងមួយគ្រឿង បានបើកបុក ដើមឈើមួយ នៅតាមបណ្តោយផ្លូវព្រះសីហនុ កាលពីវេលា ម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

នៅកន្លែង កើតហេតុ សមត្ថកិច្ច ដែលចុះទៅជួយ អន្តរាគមន៍ បាននិយាយថា នៅម៉ោងកើតហេតុ ខាងលើគេ បានឃើញក្មេងស្ទាវ ស្រវឹងម្នាក់ បានបើករថយន្ត ម៉ាកឡង់រ៉ូវែ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-8388 តាមផ្លូវ ព្រះមនីវង្ស លុះបើកមកដល់ចំំណុចកើតហេតុ ត្រង់ផ្លូវបំបែកទៅផ្លូវព្រះសីហនុ ក៏ជ្រុលចង្កូតទៅបុក ដើមឈើ ដែលដុះនៅអែបរបង អគារ៤២ជាន់ បណ្តាលឲ្យដាច់តែម្តង ចំណែករថយន្តវិញ គឺដាច់កង់ខាង ឆ្វេងនៅកន្លែង បុកតែម្តង ភ្លាមនោះក្មេងស្ទាវ ដែលបើករថយន្ត មិនបាន ឈប់ទេ គឺព្យាយាម បើករថយន្តទាំង ដាច់កង់ ខាងឆ្វេង រត់មកដល់ វិមានឯករាជ្យ ទើបចាប់បាន ទាំងរថយន្ត និងអ្នកបើកបរ។

ក្រោយឃាត់ បានទាំងរថយន្ត និងអ្នកបើកបរ ត្រូវសមត្ថកិច្ចបញ្ជួន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវ គោកនៃស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕ ចុងក្រោយ ទាំងអ្នកបើកបរ រួមជាមួយ និងរថយន្តត្រូវ បានបញ្ជួនទៅកាន់ ការិយាល័យ ចរាចរណ៌ ក្រុងភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ។

ដកស្រង់ពី៖ ដើមអម្ពិល