Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

  • Print

កណ្តាល៖ យុវសិស្សម្នាក់ ត្រូវបានស្លាប់ ភ្លាមៗ នៅកន្លែង កើតហេតុ ចំណែក ម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅ សង្គ្រោះជាបន្ទាន់ ដោយសារ ជិះម៉ូតូទាក់ ដៃចង្កូត និងរថយន្ត មួយគ្រឿង កាលពីវេលាម៉ោង ១៨និង១០នាទីយប់ថ្ងៃទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ ២១អា ក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាល បានឲ្យដឹងថា រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-0137 បើកបរ ដោយឈ្មោះស៊ូ វុទ្ធី ភេទប្រុសអាយុ ៣០ឆ្នាំ មានមុខ របរបើកបរ រថយន្តរស់នៅ ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ចំណែកជនរងគ្រោះឈ្មោះ សិត សុខឃឹម ភេទប្រុស អាយុ១៤ឆ្នាំ មានមុខ របរជាសិស្ស រស់នៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងអ្នករួម ដំណើរម្នាក់ ឈ្មោះ ហេង សុខហ៊ួ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិ លេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល អ្នកទាំងពីរ ជិះម៉ូតូ មួយគ្រឿង ម៉ាកនិក ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 1P-4733 រងការខូចខាត យ៉ាងដំណំ ផងដែរ ។

នគរបាល បានបន្តថា មុនពេល កើតហេតុ គេឃើញ រថយន្តបង្ក បើកបរ ក្នុងទិសដៅ ពីកើតទៅ លិចលុះដល់ ចំណុចកើតហេតុ ស្រាប់តែ ម៉ូតូជនរងគ្រោះ ជិះឌុបគ្នា បើកបរ បញ្ច្រាសទិសគ្នា រួចក៏ទាក់ ដៃចង្កូត និងរថយន្ត បណ្តាលឲ្យ ដួលបោកជនរងគ្រោះ ជាអ្នកឌុប ចូលទៅ ក្រោមរថយន្ត ចំកង់រថយន្ត កិនបែក ក្បាលធ្លាយ ខួរស្លាប់ ភ្លាមៗតែម្តង ចំណែកអ្នក រួមដំណើរ គ្រាន់តែរង របួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីជួយ សង្គ្រោះជាបន្ទាន់ ។ ក្រោយពេល កើតហេតុ នគរបាលបាន ចុះទៅដល់ រួចឃាត់ខ្លួន អ្នកបើកបរ រថយន្ត រួមទាំង រថយន្តនាំ យកមក កាន់ប៉ុស្តិ៍ រដ្ឋបាលដើម្បី ចាត់ការបន្ត ទៅតាម នីតិវិធីច្បាប់ ។ ចំណែក សាកសព ត្រូវប្រគល់ ទៅឲ្យក្រុម គ្រួសារ យកទៅ ធ្វើបុណ្យតាម ប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល