Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៨នាក់ និងរបួស ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨មីនា

  • Print

ភ្នំពេញ៖ ថ្ងៃទី២៨  ខែមីនា  ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើង ចំនួន ១៤លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យ មនុស្សស្លាប់ ៨នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់ ) និងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។

យោងនាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្ដាប់ ធ្នាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាល ឲ្យខូចខាត យានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៧គ្រឿង , យានផ្សេងៗ ១គ្រឿង, ថ្មើរជើង ៣នាក់ ។ មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក(ស្លាប់២នាក់) ស្រវឹង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), បើកបរ ងងុយដេក ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នក មិនពាក់មួក សុវត្ថិភាព ពេលគ្រោះ ថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៥នាក់) ។ គ្រោះថ្នាក់ លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៦លើក, ផ្លូវលំ ចំនួន ១លើក ។

យានយន្ត បង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក, រថយន្តធុនធំ ៥លើក ។ យោងតាម របាយការណ៍ ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ ប្រាប់បន្តទៀត ឲ្យដឹងថា ខេត្ត-រាជធានី ដែលមាន គ្រោះថ្នាក់ និងរងគ្រោះថ្នាក់ ច្រើន រួមមាន ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស១នាក់, ខេត្តកណ្តាល ២លើក ស្លាប់ ២នាក់ កំពង់ចាម ២លើក ស្លាប់២នាក់ របួស១នាក់, ខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស៧នាក់ (ស្រី២នាក់) និងខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស៤នាក់ (ស្រី ១នាក់) ។ លទ្ធិផល ត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្ត ដែលល្មើស សរុបទូទាំង ប្រទេសមាន ចំនួន ៣.៨១៥គ្រឿង ក្នុងនោះ បានធ្វើការ អប់រំចំនួន ១.៥២០គ្រឿង ពិន័យសរុប ២.២៩៥គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល