Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតអធិការ នគរបាលក្រុងតាខ្មៅ ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន តែជនជាប់ចោទថា ប្រើថ្នាំដើម្បីព្យាបាលជំងឺ

  • Print

កណ្ដាល៖ អតីតអធិការ នគរបាលក្រុងតាខ្មៅ លោក មុំ វ៉ាត បាននិយាយ នាពេល សវនាការថា លោកបានទិញ ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ហៅម៉ាទឹក កកប្រាកដ ដើម្បីយក មកផឹក ដើម្បីព្យាបាល ជម្ងឺក្រពះ ហើយបាន បដិសេធថា ថ្នាំញៀនទំាងនោះ មិនមែនសម្រាប់ ចែកចាយ បន្តនោះទេ។

 លោក មុំ វ៉ាត នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ត្រូវបានអនុរក្ស ពន្ធនាគារ ខេត្តកណ្ដាល បញ្ចូនមក សាលាដំបូង ខេត្តកណ្ដាល ដើម្បីបើក សវនាការ កាត់ទោស ពីបទជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀន។ ជនជាប់ចោទ មុំ វ៉ាត បានទទួលស្គាល់ ចំពោះមុខ លោកចៅក្រម ថា គ្រឿងញៀន ទាំង១៣កញ្ចប់ លោកពិតជា បានទិញ ពីជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ប្រាកដមែន។ លោក បានបដិសេធ ចំពោះការ ទិញថ្នាំញៀននេះ ដើម្បីចែក ចាយបន្ត ពោលគឺទុក សម្រាប់ព្យាបាល ជំងឺក្រពះខ្លួនឯង។ ក្នុងសវនាការ លោក មុំ វ៉ាត ស្នើលោក ចៅក្រម ផូង វណ្ណ ឲ្យបន្ធូរបន្ថយទោស ។

 ទោះបីយ៉ាងណា លោកស្រី  ព្រះរាជអាជ្ញារង សុន សុខាលីដា ជាតំណាងអយ្យការ នាពេលសវនាការ យល់ឃើញថា ចម្លើយជន ជាប់ចោទគ្រាន់ជាការ ដោះសារប៉ុណ្ណោះ ។ លោកស្រី នៅតែរក្សា បទចោទប្រកាន់ លើជនជាប់ ចោទដដែល ។ ក្រោយបញ្ចប់សវនាការ លោក ចៅក្រម ផូង វណ្ណ សម្រេចផ្តន្ទាទោស ជនជាប់ចោទ មុំ វ៉ាត ដាក់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរ នូវសារធាតុញៀន តាមមាត្រា ៤០ច្បាប់ ស្តីពីការ ត្រួតពិនិត្យ គ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ 21B ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ៕

ដកស្រង់ពី៖ ដើមអម្ពិល