Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផឹកថ្នាំធ្វើអត្តឃាត ២ករណីផ្សេងគ្នា ផ្តាច់ជីវិតស្ត្រី ០២នាក់ នៅស្រុកទឹកឈូ

  • Print

កំពត៖ ស្ត្រី២នាក់បានស្លាប់ ដោយសារ ផឹកថ្នាំធ្វើអត្តឃាត ក្នុង២ករណីផ្សេងគ្នា ម្នាក់នៅពេលរសៀល និងម្នាក់ទៀត នៅកណ្តាលអាធ្រាត្រ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។

តាមប្រភព កម្លាំងនគរបាល មូលដ្ឋាន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា ករណីទី១ ដោយសារ ជនរងគ្រោះ អប់រំកូន របស់ខ្លួន មិនស្តាប់បង្គាប់ ព្រោះកូនទៅរៀន ចេះតែគេចវេស មិនចូលសាលារៀន ធ្វើឲ្យស្ត្រី រងគ្រោះ បានលេបថ្នាំ សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ កាលពីម៉ោង ១រសៀល ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ចំណុចផ្ទះ ជនរងគ្រោះខ្លួនឯង ស្ថិតក្នុងភូមិ បុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ស្ត្រីរងគ្រោះ ឈ្មោះ សាន់ តា អាយុ៣៥ឆ្នាំ  មន្ត្រីនគរបាន បន្តថា ករណីទី២ ជនរងគ្រោះ បានផឹក ថ្នាំបាញ់ស្ពៃ ធ្វើអត្តឃាត ដោយមិនដឹង មូលហេតុ កាលពីម៉ោង១២ កណ្តាលអាធ្រាត្រ ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ ចំណុចក្នុងផ្ទះ ជនរងគ្រោះខ្លួនឯង ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ស្ត្រីរងគ្រោះ ឈ្មោះសន គយ អាយុ៤៩ឆ្នាំ។ ស្ត្រីទាំង២ ក្រោយកម្លាំងនគរបាល ធ្វើកោសល្យ វិច្ច័យរួចហើយ ក៏ប្រគល់ឲ្យ ក្រុមគ្រួសារ នីមួយៗ ចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល