Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងឆេះព្រៃ អាកាស្យា នៅក្រុងបាវិត សង្ស័យមកពី បោះកន្ទុយបារី

  • Print

ស្វាយរៀង៖ ដើមអាកាស្យា ជាច្រើនដើម ត្រូវបានអ្នកភូមិបាវិត រាយការណ៍មកថា បានភ្លើងឆាបឆេះយ៉ាងន្ធោសន្ធៅ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ ដោយសង្ស័យថា អាចបណ្តាលមកពីអ្នកភូមិ ចេញទៅរកសត្វ បោះកន្ទុយបារីចោល។

អ្នកភូមិបាវិត បានបញ្ជាក់បន្ថែមទៀតថា ព្រៃអាកាស្យា ដែលស្ថិតនៅភូមិបាវិត ក្រុងបាវិតនេះ មិនមែនទើបតែឆេះ ជាលើកទី១ នោះទេ គឺធ្លាប់ឆេះ ច្រើនលើកច្រើនសារ មកហើយ ហើយនៅយប់ថ្ងៃទី២៤ ខែមីនា នេះ បានឆាបឆេះជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានក្រុម ពន្លត់អគ្គិភ័យ ខេត្តស្វាយរៀង ជួយអន្តរាគមន៍បាញ់ ពន្លត់ទើបគ្រប់គ្រងស្ថានការបាន។ ជាមួយគ្នានោះដែរ ក្រុមអ្នកភូមិបានដាក់ ការសន្និដ្ឋានថា ករណីឆាបឆេះនេះ ទៅលើហេតុផលទី២ ទៅមួយអាចបណ្តាលមកពី អ្នកភូមិដែលចេញទៅរក សត្វក្នុងព្រៃនេះ បោះកន្ទុយបារីចោល ទើបបណ្តាលឲ្យឆេះរាលដាល ហើយទី២ អាចបង្កឡើងដោយអ្នក រកឃ្មុំ ព្រោះកន្លងមកការឆាបឆេះ តែបង្កឡើងដោយអ្នកយកឃ្មុំ៕

ដកស្រង់ពី៖ ដើមអម្ពិល