Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃទី២៤មីនា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៥ករណី

  • Print

ភ្នំពេញ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ៥នាក់ (ប្រុស) មុខសញ្ញាជួញដូរ ៤នាក់ មុខសញ្ញាប្រើប្រាស់ ១នាក់ និងរឹបអូសវត្ថុតាងមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ១,៣៨ក្រាម និង ២៥កញ្ចប់តូច។

យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ទីទាំងបង្ក្រាបរួមមាន ទី១. រាជធានីភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២៥កញ្ចប់តូច, ទី២. ខេត្តបាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ០,២១ក្រាម, ទី៣. កណ្ដាល បង្រា្កប ១ករណី (ដីកា) ឃាត់ខ្លួន ១នាក់(ប្រុស), ទី៤. កោះកុង បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,១៧ក្រាម ៕

ដកស្រង់ពី៖ ដើមអម្ពិល