Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Update full៖ ប្រធាន​សន្តិសុខ ​រោងចក្រ ពីរនាក់ រួមគ្នា ​រំលោភ​កូន​ចៅ​ត្រូវ ​តុលាការ​ឃុំខ្លួន​

  • Print

កណ្ដាល៖ បុរសជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ទៀត ដែលជាប្រធានសន្តិសុខ រោងចក្រកាត់ដេរយីហោ “ម៉េងតុង ម៉េងយ៉ាន់” ហៅរោងចក្រដើមខ្វិត រួមគ្នាធ្វើសកម្មភាពរំលោភ សេពសន្ថវៈកូនចៅ ដោយម្នាក់ជាអ្នករំលោភ និងម្នាក់ទៀតជា អ្នកមើលផ្លូវត្រូវបានលោកផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការ ស៊ើបអង្កេតបន្តទៀត។

បើតាមមន្រ្តីសាលាដំបូង ខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានលោកព្រះរាជអាជ្ញារង ហេង ផេង ចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ និងបទសមគំនិតក្នុង អំពើរំលោភសេពសន្ថវៈ តាមមាត្រា២៣៩ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញនិងករណីនេះផងដែរ ត្រូវបានគេរាយការណ៍មកថា ដំបូងឡើយក្រុមជនសង្ស័យ បានចំណាយប្រាក់ មួយចំនួនដល់ជនរងគ្រោះ ជាថ្នូរនឹងការដកពាក្យបណ្ដឹង ប៉ុន្តែតម្លៃនោះមិនត្រូវរ៉ូវគ្នា ក៏សំណុំរឿងបន្ត រហូតដល់តុលាការ។ ដោយសារតែ ជនរងគ្រោះមិន បានដកពាក្យបណ្ដឹង ធ្វើឲ្យតុលាការគ្មាន មូលដ្ឋានណាមួយ ដែលអាចដោះលែង ជនសង្ស័យទាំងពីរនាក់ ឲ្យមានសេរីភាពឡើងវិញ ហើយជាមួយគ្នានេះ ក៏មានប្រភពព័ត៌មាន មួយអះអាងថា ជនសង្ស័យបានចំណាយ ប្រាក់មួយចំនួន ដើម្បីរត់ការរឿងនេះផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃុំខ្លួន ទី១.ជនសង្ស័យ សៀ ស៊ាវស៊ាន អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជា ប្រធានសន្តិសុខ នៅរោងចក្រម៉េងយ៉ាន់ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ និងទី២.ឈ្មោះ យូ សុភក្រ័ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ប្រធានសន្តិសុខ រោងចក្រម៉េងយ៉ាន់ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្នុង ទីតាំងរោងចក្រ។ ចំណែកឯនារីរងគ្រោះឈ្មោះ ព ល.ដ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជា សន្តិសុខBPD បច្ចុប្បន្នស្នាក់នៅ បន្ទប់ផ្ទះជួលក្នុងស្រុកស្អាង។ គួររំលឹកថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរទៅ ហៅនារីរងគ្រោះ ដែលកំពុងធ្វើការងារ នៅក្នុងរោងចក្រ ឲ្យទៅជួបជាមួយ ជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន នៅក្នុងការិយាល័យ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែ ឲ្យជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ថា “ចិនស្រឡាញ់ និងសុំដេកជាមួយរយៈពេលមួយយប់ ”ពេលឮដូច្នេះ នារីរងគ្រោះមិនបានយល់ព្រមទេ។ ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែ បបួលនារីរងគ្រោះ ទៅដើរលេងនៅក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម។

ជនសង្ស័យឈ្មោះ យូ សុភ័ក្រ និយាយបកប្រែឲ្យ ជនជាតិចិនទៀតថា “គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ” ។ និយាយចប់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានចាប់នារីរងគ្រោះ ថើបរួចដើរចេញពី ការិយាល័យបាត់ទៅ។ ពេលជនសង្ស័យឈ្មោះ យូ សុភ័ក្រ ដើរចេញទៅ ជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ដែលជាជនជាតិចិន បានចាប់ច្របាច់កនារី រងគ្រោះអូសចូលទៅ ក្នុងបន្ទប់ផ្ទាល់ខ្លួនរុញ ផ្តួលទៅលើគ្រែ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេច។ បន្ទាប់មកជនសង្ស័យបានធ្វើកាយវិការគំរាមអារក នារីរងគ្រោះ រួចបន្តដេកយកដៃរបស់ខ្លួន ទៅអង្អែលលេងប្រ...នារីរង គ្រោះរយៈពេល៣ទៅ៤ម៉ោង ទើបអនុញ្ញាតិឲ្យ នាងចេញពីបន្ទប់។ សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយមកនារីរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលស្រុក ហើយសមត្ថកិច្ចនគរបាលស្រុកស្អាង បានសហការជាមួយ នគរបាលព្រហ្មទណ្ឌក ម្រិតធ្ងន់ខេត្ត ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់តែម្ដង៕

ដកស្រង់ពី៖ ដើមអម្ពិល