Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកថ្ម ដាច់កង់ជ្រុល បុកអ្នកដំណើររបួសធ្ងន់

  • Print

ភ្នំពេញ៖ បុរសម្នាក់ បានរង របួសធ្ងន់ ដោយសារ រថយន្តដឹកថ្ម មួយគ្រឿង ដាច់កង់ជ្រុល ទៅបុក នៅម៉ោង ១៨៖២៥នាទី ថ្ងៃទី២២ ខែមីនា  ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខជាតិ២ ចន្លោះគីឡូម៉ែត្រ លេខ២៦និង២៧ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ស្រុន សុង អាយុ៤២ឆ្នាំ របួសធ្ងន់ រស់នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកម៉ូតូ C125 សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ 1L-3252 ។ នគរបាល បានឲ្យដឹងថា មុនពេលកើត ហេតុជនរង គ្រោះជនរងគ្រោះ ជិះម៉ូតូក្នុង ទិសដៅពី កើតទៅលិច លុះដល់ចំណុច កើតហេតុស្រាប់ តែរថយន្តដឹកថ្ម ម៉ាកហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាក លេខ3B-2797 បានជ្រុលមក បុកម៉ូតូជនរងគ្រោះយ៉ាងពេញ ទំហឹងបណ្តាល ឲ្យរងរបួសធ្ងន់ ចំណែកឯអ្នកបើកបរ ក្រោយពេលកើតហេតុ បានរត់គេចខ្លនបាត់ ដោយពុំមានអ្នក ស្គាល់ឡើយ ភ្លាមៗនោះដែរនគរ បាលបានចុះទៅដល់ ហើយធ្វើការវាស់វែង បានយកវត្ថុតាងយក មករក្សាទុកដើម្បី រង់ចាំដោះស្រាយ គ្នាជាក្រោយ ៕ 

ដកស្រង់ពី៖ដើមអម្ពិល