Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

GPS ជួយ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ​លួច​ស្មាតហ្វូន ​ជនជាតិចិន

  • Print

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលបានលួចស្មាតហ្វូន ៣គ្រឿងរបស់ជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រោយពីស្វែងរក តាមប្រពន្ធ GPS ។


ភ្នាក់ងារព័ត៌មានដើមអម្ពិល បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលលួចស្មាតហ្វូន របស់ជនជាតិចិន មានឈ្មោះ មុំ ថារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ អាសយដ្ឋានក្រុមទី៥ ភូមិ៣ សង្កាត់១ ក្រុងខេត្ត ព្រះសីហនុ ។ ដោយឡែកជនជាតិចិន ដែលជាជនរងគ្រោះនោះ មានឈ្មោះ Zhao Zhiping បានបាត់ស្មាតហ្វូន ៣គ្រឿងក្នុងនោះមាន iPhone 5 និង iPhone6 កាលពីរាត្រីទៀបភ្លឺ ថ្ងៃទី២២ ខែមីនា។ ក្រោយពីទទួលបានបណ្តឹង ពីជនរងគ្រោះ កម្លាំងមានសមត្ថកិច្ច បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ តាមរយៈ ប្រពន្ធ GPS ៕

ដកស្រង់ពី៖ ដើមអម្ពិល