Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រឡាប់រថយន្តដឹករមូលដែក នៅលើផ្លូវជាតិលេខ១ ជិតរោងចក្រផលិតស្រាបៀរ ថៃហ្គ័រ

  • Print

ភ្នំពេញ៖ រថយន្តដឹករមូលដែកមួយគ្រឿង បើកលឿនមិនប្រយ័ត្ន ក្រឡាប់នៅលើផ្លូវជាតិលេខ១ កែងផ្លូវចូលរោងចក្រ ស្រាបៀរថៃហ្គ័រ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីវេលាម៉ោង១៣៖១៥នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។

មន្ត្រីនគរបាលចរាចរខណ្ឌច្បារអំពៅ ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខតាកែវ 3A-2074 ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានអ្នក រងរបួសនោះទេ គ្រាន់តែខូចខាតរមូលដែក សន្លឹកសម្រាប់ផលិតស័ង្កសី និងខូចខាតរថយន្តប៉ុណ្ណោះ។ ចំពោះអ្នកបើកបរមិនប្រាប់ អត្តសញ្ញាណឡើយ តែគេដឹងថា មានវ័យជាង៣០ឆ្នាំ បើកបររថយន្តអោយក្រុមហ៊ុន ដែកយាយលឹម ។

បើតាមអ្នកឃើញហេតុការណ៍ បាននិយាយថា រថយន្តដឹកដែកបើកបរក្នុងទិសដៅពីកៀនស្វាយទៅភ្នំពេញ មកដល់ចំណុចផ្លូវកែង អ្នកបើកបររថយន្ត បានបត់ឡើងទៅតាមផ្លូវថៃហ្គ័រ ឆ្ពោះទៅកាន់ស្ពានតាខ្មៅ ខណៈរថយន្តកំពុងបត់ ស្រាប់តែរមូលដែក បានរមៀលទៅម្ខាង ធ្វើអោយរថយន្តកំពុង តែបត់ផ្អៀង បណ្តាលអោយក្រឡាប់ភីង ដេកកណ្តាលថ្នល់តែម្តង ប៉ុន្តែក្នុងពេលក្រឡាប់នេះ មិនបណ្តាលអោយមាន នរណាម្នាក់រងគ្រោះថ្នាក់ ដល់អាយុជីវិតទេ ទាំងអ្នកបើកបរ ក៏ដូចអ្នកដំណើរ។ ក្រោមហេតុការណ៍ ខាងក្រុមហ៊ុនដែក របស់យាយលឹម បានយករថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

ដកស្រង់ពី៖ ដើមអម្ពិល