Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃទី១៧មីនា ម្សិលមិញបង្ក្រាប បទល្មើសគ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ១៦នាក់

  • Print

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគបាល បានបង្ក្រាប បទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១៦នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង រួមមាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៨៧,៨២ក្រាម និង១២១កញ្ចប់តូច។

យោងតាម របាយការណ៍ របស់អគ្គ ស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប រួមមាន ទី១. មន្ទី បង្រា្កប ២ករណី ឃាត់ខ្លួន ៨នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ៨៧,៨២ក្រាម និង ១២០កញ្ចប់តូច, ទី២. កំពង់ចាម បង្រា្កប ២ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច និងទី៣. សៀមរាប បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ប្រុសទាំងអស់) ជាមុខសញ្ញា ប្រើប្រាស់៕

ដកស្រង់ពី៖ ដើមអម្ពិល