Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ប្លន់​ប្រដាប់​អាវុធ លើ​ថៅកែ​ដំឡូង​មី

  • Print

ខេត្តស្ទឹងត្រែង ៖ មុននេះបន្តិច ថ្ងៃទី១៦ មីនា មានករណីប្លន់ប្រដាប់អាវុធ លើថៅកែ ដំឡូងមី ដោយបានប្រមូល យកទ្រព្យសម្បតិ្ដ អស់មួយចំនួន ។

ក្រុមចោរប្លន់មាន គ្នាបីនាក់ ប្រដាប់ដោយ អាវុធ បានប្លន់ផ្ទះថៅ កែដំឡូងមី នៅចំណុចផ្លូវ លេខ៧៨ ចម្ងាយពីអូពងមាន់ ប្រហែល ៥គីឡូម៉ែត្រ ត្រង់ចំណុច ភូមិរាជាណុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមចោរប្លន់មានគ្នា ៣នាក់ ប្រដាប់អាវុធ ៣ដើម កាំភ្លើងខ្លី ២ដើម អាកាមួយដើម បានធ្វើសកម្មភាព ប្លន់ទៅលើជនរងគ្រោះ ដោយបានប្រតាយ ប្រតបគ្នា និងបានបាញ់ ចំនួនមួយគ្រាប់ ចំចុងដង្ហើមធ្លាយ ទៅក្រោយបណ្ដាល ឱ្យរងរបួសធ្ងន់ រួចប្រមួលទ្រព្យសម្បត្ដ គេចខ្លួនដោយ សុវត្ថិភាព ។

ជនរងគ្រោះ ឈ្មោះ លាង សុខឡែន អាយុ២៥ឆ្នាំ ជាអ្នកដើរ ប្រមូលទិញដំឡូងមី មានទីលំនៅភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពុងចាម ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យខេត្ត ។  ភ្លាមៗនោះលោកស្នងកាខេត្ត រួមជាមួយសមត្ថកិច្ចបានដាក់ កម្លាំងធ្វើការពួន ស្ទាក់និងតាមដាន គ្រប់ច្រកល្លក ដើម្បីស្វែង រកក្រុមចោរប្លន់ ទាំងនោះ ចំណែកទ្រព្យសម្បត្ដ ដែលក្រុមចោរប្លន់បាន មានប្រាក់ ៥០ម៉ឺនរៀល និងទ្រព្យសម្បត្ដិ មួយចំនួន ថែមទៀត ។

គួរំលឹកផងដែរថា នៅគ្រប់តំបន់ តែងតែមាន ករណីប្លន់កើតឡើង ជារឿយៗ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាម ដូច្នេះសមត្ថកិច្ច គួចាត់វិធានការ រឹតបន្ដឹងបន្ថែម ដើម្បីធានា ឱ្យបាននូវសុវត្ថិភាព ៕