Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនិញដែលខូចគុណភាព និងហួសសុពលភាព ចំនួន៤១៦,៨១គីឡូក្រាមត្រូវបាន សាខាកាំកុងត្រូលខេត្តប៉ៃលិនដុតកំទេចចោល

  • Print

 ព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធី ដុតកំទេចទំនិញ ខូចគុណភាព ដែលដកហូតពី អាជីវករក្នុង ខេត្តប៉ៃលិន ដែលពិធីស្ថិត ក្រោមវត្តមាន លោក សាន វិជ្ជាសារ៉ា វុធ ប្រធានសាខាកាំ កុងត្រូលខេត្តប៉ៃលិន  មានការអញ្ជើញ ចូលរួមពី មន្រ្តីមន្ទីរ ពាណិជ្ជកម្ម សាខាគយ និងរដ្ឋករខេត្ត និងមន្ត្រីប៉ូលិស អន្តោប្រវេសន៏ និងមន្ត្រីទីស្នាក់ការ ប្រចាំច្រកទ្វា អន្តរជាតិព្រំផងដែរ ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត ប៉ៃលិន បានអោយដឹងថា ៖ សាខាកាំកុងត្រូល ខេត្តប៉ៃលិន តែងតែសហការ ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តធ្វើការចុះ ត្រួតពិនិត្យ ទំនិញខូចគុណភាព ហួសកាលកំណត់ គ្មានផ្លាកសញ្ញា ត្រឹមត្រូវគឺដើម្បីថែរក្សា និងការពា សុខមាលភាព អាយុជីវិត ជូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ទាំងមូល ។  ជាក់ស្តែងក្នុង រយះពេល ៣ខែនេះ សាខាកាំកុងត្រូល បានធ្វើការចុះពិនិត្យ ទំនិញជា លទ្ធផលបានដក ហូតទំនិញដែល ខូចគុណភាពមិន អាចប្រើប្រាស់ បានចំនួន ៤១៦.៨១ គីឡូក្រាម ដែលទំនិញទាំងនោះ មានដូច ទឹកក្មេះរូបទន្សាយ មីកំទិចតូច ទឹកក្រូច ទឹកក្រូចដបធំ ទឹកក្រូចតូច មីកំប៉ុង ម្សៅទឹកដោះគោ មីឡូកញ្ចប់ តែខ្ញី ដើម ។

តមកលោក សាន វិជ្ជាសារ៉ាវុធ និងក្រុមការងារ ក៏បានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋម ទៅលើមឹក និងទំនិញផ្សេងៗ នៅច្រកទ្វា អន្តរជាតិព្រំ ដើម្បីរក សាធាតុប៉ូរាក់ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពយ៉ាងខ្លាំង ចំពោះអ្នកប្រើប្រាស់ ។ គូបញ្ជាក់ថា សាធាតុប៉ូរ៉ាក់នេះ គឺសំរាប់ធ្វើដាក់ សាកសព មិនអាចយកទៅ ដាក់លើចំនីអាហារ បាននោះទេ ហើយការត្រូតពិនិត្យ នៅពេលនេះ មិនមានសាធាតុប៉ូរាក់ នៅលើមឹកទេ គឺអាចបរិភោគបាន ។