Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរស្រុកលំផាត់ និមន្តព្រះសង្ឃ៤អង្គ ប្រោសព្រហ្មបែប ពុទ្ធសាសនាតាម បណ្តោយផ្លូវជាតិ លេខ៧៦ចាប់ពី ព្រំប្រទល់ស្រុកកូនមុំ ស្រុកលំផាត់ រហូតដល់ព្រំប្រទល់ ស្រុកកោះញែក

  • Print

រតនគិរីៈ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ មានការ កើនឡើង អាជ្ញាធរ ស្រុកលំផាត់ បាននិមន្ត ព្រះសង្ឃ ៤អង្គ ប្រោសព្រហ្មបែប ពុទ្ធសាសនា ជ័យយន្តោសុំ សេចក្តីសុខ តាមដងផ្លូវជាតិ លេខ៧៦ ចាប់ពី ព្រំប្រទល់ ស្រុកកូនមុំ ស្រុកលំផាត់ រហូតដល់ ព្រំប្រទល់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ពិធីតាម បែបពុទ្ធសាសនា សុំសេចក្តី សុខនេះ ប្រព្រឹត្តទៅ កាលពី វេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ម្សិលមិញ ស្ថិតនៅចំណុច ភ្នំកូនសេក (ព្រំប្រទល់ ស្រុកកូនមុំ- លំផាត់) រហូតដល់ ព្រំប្រទល់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អភិបាល ស្រុកលំផាត់លោក នូ ថេ បានប្រាប់ ឲ្យដឹងថា ដោយឃើញ មានករណី គ្រោះថ្នាក់ ចរាចរណ៍ លើដងផ្លូវ លេខ៧៦ មានការកើន ឡើង រហូតដល់ បាត់បង់ អាយុជីវិត ទើបលោកប្រជុំ ជាមួយអង្គភាព ជុំវិញស្រុក សហការ ជាមួយប្រជាពលរដ្ឋ និមន្តព្រះសង្ឃមក ប្រោសព្រហ្ម លើករាសី ដេញនូវ ឧបទ្រុប ទាំងឡាយ តាមបណ្តោយ ផ្លូវជាតិ លេខ៧៦ សុំសេចក្តីសុខ អោយអ្នក ធ្វើដំណើរ គ្រប់ៗគ្នា។

លោកអភិបាល ស្រុកបន្ត អោយដឹង ទៀតថា នេះជាលើក ទី១ហើយ ក្នុងមូលដ្ឋានស្រុក លំផាត់ ដែលមាន ពិធីបែប ពុទ្ធសាសនានេះ ដោយផ្លូវជាតិ ៧៦នេះ រាជរដ្ឋាភិបាល ទើបតែ កសាង និងអភិវឌ្ឍន៍ ជាស្ថាពរ រួចរាល់ ថ្មីៗនេះ ដូច្នេះផ្លូវ មានសភាព រលោងស្អាត អ្នកបើកបរ មានល្បឿនលឿន។ ចំណែកឯ ប្រជាពលរដ្ឋ មានការ សប្បាយចិត្ត យ៉ាងខ្លាំងចំពោះ អាជ្ញាធរស្រុក ផ្តួចផ្តើម អោយ មានពិធីតាម បែបពុទ្ធសាសនា នេះដោយ បង្ហាញអំពីការ គិតគូរសុខ ទុក្ខជូន ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ ដើមអម្ពិល