Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ ៤នាក់ វាយតប់គ្នា បង្ករបួសស្នាម ដល់សមត្ថកិច្ចម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនភ្លាមៗ

  • Print

កណ្តាល ៖ ជនសង្ស័យ ២ក្រុម មានគ្នា ៤នាក់ ត្រូវកម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ឃាត់ខ្លួន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២២ៈ២០នាទី ពីបទប្រើ អំពើហិង្សា វាយតប់គ្នា នៅ កន្លែង តាំងពិព័រណ៍ ផលិតផលថៃ និងបានបង្ក របួសស្នាម ដល់សមត្ថកិច្ចម្នាក់ ស្ថិតនៅចំណុច បរិវេណ អនុវិទ្យាល័យ គគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ទាំងពីរក្រុម មានគ្នា ៤នាក់ បានវាយតប់ គ្នានៅកន្លែង តាំងពិព័រណ៍ ក្រុមទី១ មានឈ្មោះ ឈិន ស៊ីលីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាង ម៉ាស៊ីនត្រជាក់ និងឈ្មោះ ទុយ ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាង ធ្វើម៉ាប អ្នកទាំងពីរ មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមទី២ មានឈ្មោះ ចក់ សិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ, និងឈ្មោះ គីម ហួងទី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្រូ បង្រៀន ភាសាចិន អ្នកទាំងពីរ មានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែក ជនរងគ្រោះ មានឈ្មោះ គឹម ចាន់ដារ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ នគរបាល មានទីលំនៅ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេល កើតហេតុ ជនសង្ស័យ មានគ្នា ២ក្រុម បានវាយតប់ គ្នាទៅវិញ ទៅមក នៅកន្លែង រាំធុងបាស់ ក្នុងពិធីតាំង ពិព័រណ៍ ខាងលើ ពេលនោះកម្លាំង នគរបាលការពារ នៅទីនោះ បានចូលទៅ ឃាត់ដើម្បី បំបែកគ្នា ស្រាប់ តែបក្ខពួក ក្រុមជនសង្ស័យ ទាំងពីរក្រុមនេះ បានគប់ដុំថ្ម មកលើកម្លាំង សមត្ថកិច្ច បណ្ដាលឲ្យលោក អនុសេនីយ៍ទោ គឹម ចាន់ដារ៉ា នាយរងផ្នែក ពិនិត្យហេតុ រងរបួស បែកក្បាល ដេរចំនួន ០៦ថ្នេរ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍បាន ឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង០៤នាក់ ខាងលើ និងវត្ថុតាង ដុំថ្មចំនួន ០៦ដុំ មកប៉ុស្តិ៍ ដើម្បីសួរនាំ និងបញ្ជូនមក អធិការដ្ឋាន បន្តចាត់ការ តាមនីតិវិធី ៕